Hello VOA៖ អ្នកការពារសិទ្ធិកម្មករថា នៅពេលច្បាប់ការពារប្រយោជន៍វិស័យឯកជន នោះកម្មករនឹងក្លាយជាទាសករសម័យទំនើប
កាលពីខែវិច្ឆិកា ឆ្នាំ២០២២ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ដែលមានទីស្នាក់កណ្តាលនៅសហរដ្ឋអាមេរិក បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថាបានប្រើប្រាស់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ ដើម្បីឃុំខ្លួនសកម្មជនសហជីព រឹតត្បិតការចុះបញ្ជីសហជីព និងបិទសិទ្ធិធ្វើកូដកម្មនៅក្នុងឧស្សាហកម្មកាត់ដេរ និងទេសចរណ៍។ អ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករ ចំណីអាហារ និងសេវាកម្ម បានថ្លែងថា នៅពេលដែលច្បាប់ការពារប្រយោជន៍របស់វិស័យឯកជន នោះកម្មករនិយោជិតនឹងក្លាយជាទាសករសម័យទំនើប៕ (លោក ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៩ កុម្ភៈ ២០២៣)