Hello VOA៖ បញ្ហាការងារនិងដំណោះស្រាយរឿងប្រាក់ខែជារឿងប្រឈមក្នុងពេលរាតត្បាតនៃវីរុសកូរ៉ណា
មន្ត្រីសហជីពក្នុងប្រទេសកម្ពុជាគឺលោក អាត់ ធន់ បានអះអាងថា បុគ្គលិកក្រុមហ៊ុននិងរោងចក្រប្រឈមនឹងបញ្ហាការងារនិងដំណោះស្រាយរឿងប្រាក់ខែ ឬប្រាក់ឧបត្ថម ក្នុងពេលរាតត្បាតនៃវីរុសកូរ៉ណា។ លោកថា សហភាពការងារកម្ពុជារបស់លោក កំពុងចូលរួមតវ៉ាឲ្យមានការគិតគូដល់ពលករនិងកម្មករពីក្រុមអ្នកបញ្ជាទិញនិងក្រុមហ៊ុននានា បន្ថែមពីលើអ្វីដែលជាការទទូចដល់រដ្ឋាភិបាលឲ្យធានា និងដោះស្រាយបញ្ហាកម្មករ ពលករនិងក្រុមហ៊ុនឲ្យមានភាពយុត្តិធម៌ ក្នុងដំណាក់កាលដ៌លំបាកស្មុគស្មាញនេះ។ លោក សុខ ខេមរា នៃ VOA ពីរដ្ឋធានី វ៉ាស៊ីនតោនបានអញ្ជើញលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាដែលជាសហជីពឯករាជ្យមួយក្នុងប្រទេសកម្ពុជា មកពន្យល់ពីដំណើរការជួយដល់កម្មករ ពលករ និងការតស៊ូមតិជាមួយនឹងអ្នកបញ្ជាទិញធំៗក្នុងទីផ្សារពិភពលោកជាដើម។ (លោក សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ២៩ ឧសភា ២០២០)