Hello VOA៖ ការព្រមានរបស់អាមេរិកលើក្រុមហ៊ុនរបស់ខ្លួនរឿងពុករលួយ ក្រោយមន្ត្រីយោធាខ្មែរខ្លះរងទណ្ឌកម្ម គឺជាច្បាប់
សហរដ្ឋអាមេរិក កាលពីខែវិច្ឆិកា បានចេញសេចក្តីព្រមានដល់ក្រុមហ៊ុនរបស់ខ្លួន ដែលធ្វើជំនួញ វិនិយោគនៅកម្ពុជា ក្រោយពីបានដាក់ទណ្ឌកម្មលើមន្ត្រីយោធាកម្ពុជាចំនួនពីររូប ដែលជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនិងតាមដានស្ថានការណ៍កម្ពុជា ចាត់ទុកថា ការចេញសេចក្តីព្រមាននេះ គឺជាច្បាប់ និងគោលនយោបាយរបស់សហរដ្ឋអាមេរិក។ ការណ៍នេះ ត្រូវគេដឹងថាកើតឡើង ក្រោយពីមានការតវ៉ាពីសហរដ្ឋអាមេរិក ដែលអគារជំនួយរបស់ខ្លួនត្រូវវាយបំផ្លាញចោល ក្នុងមូលដ្ឋានយោធាជើងទឹករាម ដែលសហរដ្ឋអាមេរិកចោទប្រកាន់ថា កម្ពុជា បានអនុញ្ញាតឲ្យមានមូលដ្ឋានយោធាកងទ័ពជើងទឹកចិន ក៏ប៉ុន្តែ កម្ពុជា បានបដិសេធ។ នៅក្នុងកម្មវិធី Hello VOA នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២ លោក សុខ ខេមរា នៃ VOA បានធ្វើបទសម្ភាសន៍ជាមួយលោកបណ្ឌិត ឡៅ ម៉ុងហៃ អំពីស្ថានការណ៍នេះ៕
កម្មវិធីនីមួយៗ
-
29 ធ្នូ 2022
Hello VOA៖ ប្រមើមើលនយោបាយកម្ពុជាក្នុងឆ្នាំ ២០២៣