Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការប្រែក្លាយបញ្ហាប្រឈមទៅជាឱកាសតាមរយៈការរៀនសូត្រពេញមួយជីវិត
អ្នកនាង វន្ថា វិច្ឆិកា នាយិកាប្រតិបត្តិនិងជាស្ថាបនិកហាងដៃខ្មែរអេកូបានថ្លែងថា ដោយសារតែអ្នកនាងមិនបានរៀនសូត្រខ្ពង់ខ្ពស់ និងមិនមានបទពិសោធន៍អំពីការធ្វើអាជីវកម្ម ធ្វើឲ្យអ្នកនាងប្រឈមនឹងការលំបាកច្រើននៅក្នុងការគ្រប់គ្រងអាជីវកម្មរបស់អ្នកនាង។ ប៉ុន្តែអ្នកនាងបានជម្នះឧបសគ្គទាំងនោះតាមរយៈការរៀនសូត្រពេញមួយជីវិត។ ដូច្នេះអ្នកនាងបានឲ្យតម្លៃខ្ពស់ដល់ការសិក្សា និងជឿថា ការសិក្សានឹងជួយយើងឲ្យចេះរៀបចំផែនការជាក់លាក់និងគ្រប់ជ្រុងជ្រោយមុននឹងចាប់ផ្តើមការងារអ្វីមួយ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១)