Hello VOA៖ អ្នកជំនាញថាប្រទេសសាមីអាចទាមទារទ្រព្យរបស់បុគ្គលពុករលួយមកវិញបាន
អ្នកជំនាញខាងតម្លាភាពនិងអភិបាលកិច្ចក្នុងប្រទេសកម្ពុជា បានលើកឡើងថា ប្រទេសសាមីនៃជនដែលត្រូវបានរកឃើញថា បានប្រព្រឹត្តអំពើពុករលួយ អាចស្នើសុំឬសហការជាមួយប្រទេសដទៃ ដើម្បីទាមទារយកទ្រព្យសម្បត្តិរបស់ជននោះដែលស្ថិតនៅក្រៅប្រទេសមកវិញបាន។ លោក ប៉ិច ពិសី នាយកកម្មវិធីជាន់ខ្ពស់នៃអង្គការតម្លាភាពកម្ពុជាមានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ទី០៩ខែមករាឆ្នាំ២០២០ ដោយលើកយកឧទាហរណ៍ក្នុងប្រទេសម៉ាឡេស៊ីបច្ចុប្បន្នថា៖ «គឺលោក Jho Low គឺគាត់ជាប់ពាក់ព័ន្ធជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី គឺគាត់មានទ្រព្យច្រើន នៅប្រទេសអឺរ៉ុបផង នៅចិនផង នៅសាំងហ្គាពួរផង នៅសហរដ្ឋអាមេរិកក៏មាន អញ្ចឹងបច្ចុប្បន្ននេះគឺរដ្ឋាភិបាលម៉ាឡេ ក្រោយពីលោកបណ្ឌិត Mahathir [Mohamad] គាត់បានឈ្នះឆ្នោតមក គឺគាត់បានព្យាយាមនៅក្នុងការចាប់ផ្ដើមនីតិវិធីនៃការយកទ្រព្យសម្បត្តិដែលត្រូវបានបាត់បង់តាមរយៈលោក Jho Lowហ្នឹង មកឱ្យប្រជាពលរដ្ឋម៉ាឡេវិញ»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ០៩ មករា ២០២០)