ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្វី​ទៅ​ជាដើមចម​និង​ឥទ្ធិពល​នៃ​រដ្ឋប្រហារ​មីយ៉ាន់ម៉ា​ឆ្នាំ២០២១?


ទាញ​យក​ពី​តំណភ្ជាប់​ដើម

យោធាមីយ៉ាន់ម៉ា បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់​អ្នកស្រី អោងសាន ស៊ូជី កាលពី​ថ្ងៃចន្ទ​ដើម​សប្ដាហ៍​នេះ។ លោក អ៊ូ វីរៈ ប្រធាន​ស្ថាបនិក​អង្គការ​វេទិកា​អនាគត បាន​ចូលរួម​ជា​វាគ្មិន​​ជជែក អំពី​ដើមចម​និង​ផលប៉ះពាល់​នៃ​រដ្ឋប្រហារ​មីយ៉ាន់ម៉ា​ឆ្នាំ២០២១ នេះ ក្នុង​កម្មវិធី Hello VOA ចាក់​ផ្សាយ​ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។ លោក អ៊ូ វីរៈ លើក​ឡើង​ថា រដ្ឋ​ប្រហារ​យោធា​លើក​នេះ ប៉ះពាល់​ដល់​ផលប្រយោជន៍​ទាំងអស់គ្នា ទាំង​ស្ថាប័ន​យោធា ទាំង​រដ្ឋាភិបាល​ស៊ីវិល និង​មហា​អំណាច​នៅ​ជិត​ឆ្ងាយ​នានា ហើយ​លោក​អគ្គមេបញ្ជាការ​កងទ័ព Min Aung Hlaing តែ​ម្នាក់​គត់​ដែល​មាន​ប្រយោជន៍​នយោបាយ​ចងភ្ជាប់​នឹង​រដ្ឋប្រហារ​លើក​នេះ។ លោក​បន្ត​ថា ជប៉ុន​និង​អាស៊ាន ស្ថិត​ក្នុង​មុខងារ​សមស្រប​ជាងគេ​ក្នុង​ការចរចា​ដោះស្រាយ​វិបត្តិ​ក្រោយ​រដ្ឋប្រហារ​ដោយ​យោធា​ភូមា​លើក​នេះ៕ (លោក អូន ឆេងប៉រ, HelloVOA អាស៊ាន, ភ្នំពេញ, ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG