Hello VOA៖ ពលករកម្ពុជាដែលបន្តនៅប្រទេសថៃ និងត្រឡប់មកកម្ពុជាអំឡុងការរាតត្បាតជំងឺកូវីដ១៩ ប្រឈមបញ្ហាផ្សេងៗគ្នា
កាលពីចុងខែវិច្ឆិកាកន្លងទៅ បណ្តាញជនចំណាកស្រុកតំបន់ទន្លេមេគង្គ (MMN) បានចេញផ្សាយរបាយការណ៍មួយមានចំណងជើងថា «ការរស់រានមានជីវិតពីជំងឺរាតត្បាត៖ ទៅ ឬបន្តនៅ? ការសិក្សាលើការសម្រេចចិត្តរបស់ជនចំណាកស្រុកក្នុងតំបន់ទន្លេមេគង្គ»។ របាយការណ៍នេះ សិក្សាពីការសម្រេចចិត្តរបស់ពលករកម្ពុជា និងពលករមីយ៉ាន់ម៉ា ក្នុងការបន្តនៅ ឬចាកចេញពីប្រទេសថៃក្នុងអំឡុងការរាលដាលនៃជំងឺកូវីដ១៩។ លោក មុំ សុខចារ នាយកអង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី និងជាអ្នកចូលរួមធ្វើរបាយការណ៍នេះ ថ្លែងក្នុងកម្មវិធី Hello VOA ស្តីពីពលករចំណាកស្រុកថា ពលករកម្ពុជាដែលសម្រេចថា បន្តធ្វើការនៅប្រទេសថៃ ឬត្រឡប់មកកម្ពុជាវិញអំឡុងការរាលដាលជំងឺកូវីដ១៩ មានបញ្ហាប្រឈមផ្សេងៗគ្នា៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៣ ធ្នូ ២០២១)