Hello VOA៖ ដល់ពេលអាស៊ីអាគ្នេយ៍ត្រូវរើសរវាងអាមេរិកនិងចិន?
ភាពតានតឹងដែលចេះតែរីកឡើងរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន បានឈានទៅដល់ចំណុចរំពុះមួយ ពុំធ្លាប់មាននោះឡើយក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងមហាអំណាចទាំងពីរ នាពេលកន្លះសតវត្សន៍ចុងក្រោយនេះ។ ការណ៍នេះបានរុញអ្នកតាមដានខ្លះរហូតដល់បរិយាយថាជា«សង្គ្រាមត្រជាក់ថ្មី»ថែមទៀតផង ដែលបង្កជាសំណួរសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលមានភូមិសាស្ត្រជាប់របងប្រទេសចិន នៅតំបន់ត្រើយខាងលិច នៃមហាសាគរប៉ាស៊ីហ្វិក ថាតើដល់ពេលហើយឬនៅ ដែលត្រូវប្រកាន់រើសយកមួយរវាងអាមេរិកនិងចិន។ លោក ប៉ូ សុវីនដា បេក្ខជនបណ្ឌិត ប្រចាំសាកលវិទ្យាល័យ Griffith ប្រទេសអូស្ត្រាលី បានចូលខ្លួនជាវាគ្មិនបកស្រាយនូវប្រធានបទនេះ ក្នុងកម្មវិធី Hello VOA ប្រចាំខែនិយាយអំពីអាស៊ាន៕ (លោក អូន ឆេងប៉រ, Hello VOA អាស៊ាន, ភ្នំពេញ, ៦ សីហា ២០២០)