ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ លោក ​សម រង្ស៉ី ថា អន្តរជាតិ​គាំទ្រ​កាន់​តែ​ខ្លាំង​លើ​ការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា


Hello VOA៖ លោក ​សម រង្ស៉ី ថា អន្តរជាតិ​គាំទ្រ​កាន់​តែ​ខ្លាំង​លើ​ការ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា
សូម​រង់ចាំ
Embed

No media source currently available

0:00 0:35:44 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

មេដឹកនាំ​ក្រុម​ជំទាស់​គឺ​លោក​ សម រង្ស៉ី ​បាន​អះអាង​ពី​សុទិដ្ឋិនិយម​ខ្លាំង​ចំពោះ​ការគាំទ្រ​ជា​អន្តរជាតិ​លើ​ដំណើរការ​ស្តារឡើង​វិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា ​ជាពិសេស​ពី​សហរដ្ឋ​អាមេរិក។​ នេះ​បើតាម​ការ​អះអាង​របស់​លោក​ នៅក្នុង​កម្មវិធី​Hello VOA​ កាល​ពីយប់​ថ្ងៃពុធ​ទី​១៧​ ខែ​កក្កដា ​ឆ្នាំ ​២០១៩។ លោក ​សម រង្ស៉ី​ ថ្លែង​ដូច្នេះ​ដោយ​យោង​ថា​ សភា​តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​អនុម័ត​លើ​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា។ ​សេចក្តី​ស្នើ​ច្បាប់​ដែល​មាន​ការគាំទ្រ​ទំាងពីរ​គណបក្ស​នេះ នឹង​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​និង​បង្កក​ទ្រព្យ​សម្បត្តិ​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​និង​ក្រុម​យោធា ​ដែល​បាន​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​និង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ សូម​ស្តាប់​ការ​បក​ស្រាយ​ពិស្តារ​របស់​លោក​ សម រង្ស៉ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ។ (លោក សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ១៧ កក្កដា ២០១៩)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG