Hello VOA៖ ការបំពានសិទ្ធិជនជាតិដើមខ្មែរក្រោមនៅវៀតណាម ត្រូវក្រុមមន្ត្រីសហប្រជាជាតិអន្តរាគមន៍
អ្នកការពារសិទ្ធិជនជាតិដើមខ្មែរក្រោម យិន ហ្គៃ ត្រូវអាជ្ញាធរវៀតណាមចាប់ឃុំខ្លួនជាច្រើនម៉ោងកាលពីខែមេសា ដោយសារការប៉ុនប៉ងផ្សព្វផ្សាយឯកសារសិទ្ធិមនុស្សរបស់អ.ស.ប. ស្តីពីសិទ្ធិជនជាតិដើម នៅក្នុងដែនដីខ្មែរកម្ពុជាក្រោម ដែលគ្រប់គ្រងដោយវៀតណាម។ ការចាប់ឃាត់ខ្លួននេះ ទោះជាត្រូវបានលែងវិញមែនក្តី តែតម្រូវឲ្យក្រុមមន្ត្រីអ.ស.ប. បន្តចោទសួរអាជ្ញាធរវៀតណាមពីការរំលោភបំពានសិទ្ធិសេរីភាពជនជាតិដើម។ លោក ទៀ ថេន ទីប្រឹក្សានៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលរូមជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ ពីទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីដែលរៀបចំដោយលោក សុខ ខេមរា នៃវីអូអេ៕