Hello VOA៖ អ្នកវិភាគបារម្ភពីភាពរអាក់រអួលនៃដំណើរការផ្ទេរអំណាចពីលោក Donald Trump ដល់លោក Joe Biden
អ្នកសង្កេតការណ៍នយោបាយក្នុងសហរដ្ឋអាមេរិកបានថ្លែងថា លោកមានក្តីបារម្ភពីភាពចម្រូងចម្រាសនៃដំណើរការផ្ទេរតំណែងពីប្រធានាធិបតីដែលកំពុងកាន់តំណែង គឺលោក Donald Trump ទៅលោក Joe Biden ដែលត្រូវបានគេសន្មតថាជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក ដែលត្រូវគេគ្រោងទុកថា នឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២១។ ការណ៍នេះ កើតឡើងនៅពេលដែលលោក Trump ដែលចោទប្រកាន់ថា ការបោះឆ្នោតកាលពីថ្ងៃទី៣ វិច្ឆិកា មានការគៃបន្លំ ដែលលោកកំពុងតវ៉ាតាមផ្លូវច្បាប់។ លោក សុខ ខេមរា នៃ VOA បានសម្ភាសន៍លោក គុជ ច័ន្ទលី តាមទូរស័ព្ទក្នុងកម្មវិធី Hello VOA៕ (លោក សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០)
កម្មវិធីនីមួយៗ
-
29 ធ្នូ 2022
Hello VOA៖ ប្រមើមើលនយោបាយកម្ពុជាក្នុងឆ្នាំ ២០២៣