Hello VOA៖ តំណាងពលករខ្មែរនៅកូរ៉េខាងត្បូងម្នាក់ថា ការងារនិងប្រាក់ឈ្នួលមិនប៉ះពាល់ទេ ទោះជាកូវីដ១៩ រាតត្បាត
ការផ្លាស់ប្តូររបៀបធ្វើការទៅតាមវិធានការសុខាភិបាលនានាក្នុងពេលមានការរាតត្បាតនៃជំងឺកូវីដ១៩ មិនបានធ្វើឲ្យប៉ះពាល់ដល់ការងារនិងប្រាក់ខែពលករ និងពលការិនីខ្មែរ ដែលបានធ្វើចំណាកស្រុកទៅធ្វើការក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ។ លោក សុខ ខេមរា នៃវីអូអេ បានសម្ភាសន៍ពលការិនីម្នាក់ គឺកញ្ញា រស់ សុផល ដែលជាតំណាងពលករក្នុងរោងចក្រមួយនៃប្រទេសកូរ៉េខាងត្បូង ក្នុងកម្មវិធីហេឡូវីអូអេនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១ អំពីស្ថានភាពការងារ និងប្រាក់ឈ្នួលរបស់ពលករនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្នុងពេលរាតត្បាតនៃជំងឺកូវីដ១៩៕