ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ គ.ជ.ប​ត្រូវ​កែ​លម្អ​ប្រព័ន្ធ​បោះ​ឆ្នោត​ដើម្បី​ធានា​ការ​បោះឆ្នោត​សេរី ត្រឹមត្រូវ និងយុត្តិធម៌


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រទេស​កម្ពុជា​នឹង​រៀប​ចំ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ​២០២៣។ មុន​នឹង​ការ​បោះ​ឆ្នោត​មក​ដល់ គណបក្ស​ចំនួន​៤ រួម​មាន​គណបក្ស​ភ្លើង​ទៀន ឆន្ទៈ​ខ្មែរ ប្រជាធិបតេយ្យ​មូលដ្ឋាន និង​គណបក្ស​កែទម្រង់​កម្ពុជា បាន​រួម​គ្នា​ដាក់​សំណើ​ចំនួន​១៦​ចំណុច​ទៅ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត ដើម្បី​ស្មើ​កែ​លម្អ​ប្រព័ន្ធ​បោះ​ឆ្នោត។ លោក​ គង់ មុនីកា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​ជំរុញ​ឱ្យ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ ធានា​ការ​បោះឆ្នោត​មួយ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹម​ត្រូវ និងយុត្តិធម៌។ លោក​បញ្ជាក់​ថា៖ «ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ហ្នឹង​ត្រូវ​តែ​មាន​គំនិត​របស់​ខ្លួន ក្នុង​ការ​ស្នើ​ទៅ​រដ្ឋាភិបាល​ ឬ​ក៏​ភាគី​ពាក់​ព័ន្ធ​ណាមួយ​ឲ្យ​មានការ​កែ​លម្អ​ចំណុច​ដែល​ខ្លួន​គិត​ថា​មិន​ត្រឹម​ត្រូវ​ហ្នឹង។ មិន​អាច​ចេះ​តែ​អនុវត្ត​ទាំង​ទទឹង​ទើស»៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ៨ កញ្ញា ២០២២)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG