Hello VOA៖ ពលរដ្ឋគួរចាត់ទុកការធ្វើចំណាកស្រុកគឺជាជម្រើសជាជាងភាពចាំបាច់
ពលរដ្ឋកម្ពុជាយ៉ាងហោចណាស់ពីរលាននាក់ បាននិងកំពុងធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។ ការសិក្សាមួយចំនួនបានរកឃើញថា ជាច្រើនឆ្នាំមកនេះពលរដ្ឋកម្ពុជាចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស គឺដោយសារកង្វះទីផ្សារការងារក្នុងស្រុក និងប្រាក់ឈ្នួលទាប។ អ្នកស្រី កៅ សុគន្ធផារ៉ាឌី មន្រ្តីគម្រោងថ្នាក់ជាតិនៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ហៅកាត់ថា IOM ថ្លែងក្នុងកម្មវិធី Hello VOA ស្តីពីពលករចំណាកស្រុកថា ការធ្វើចំណាកស្រុកគួរតែជាជម្រើស ក្នុងករណីដែលពលរដ្ឋមិនមានការងារធ្វើក្នុងប្រទេសកំណើត ជាជាងគិតថា ជាភាពចាំបាច់ដែលត្រូវតែធ្វើចំណាកស្រុក៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៨ កក្កដា, ២០២២)