Hello VOA សុខភាព៖ បញ្ហាសុខភាពស្រ្តីដោយផ្តោតលើជំងឺមហារីកមាត់ស្បូន ភាគទី២
លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិម៉ា ប្រធានគ្លីនិករ៉ាក់បានថ្លែងថា មានកត្តាជំរុញជាច្រើនដែលធ្វើឲ្យស្រ្តីប្រឈមនឹងជំងឺមហារីកមាត់ស្បូន ក្នុងនោះមានដូចជា ការមានដៃគូរួមភេទច្រើន ឆាប់មានសកម្មភាពរួមភេទ ធ្លាប់មានជំងឺកាមរោគ មានប្រវត្តិគ្រួសារកើតជំងឺមហារីកមាត់ស្បូន និងអ្នកជក់បារី ឬមានប្រព័ន្ធការពាររាងកាយចុះខ្សោយ។ ដោយឡែកចំពោះការព្យាបាលវិញ លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា គេអាចព្យាបាលជំងឺនេះឲ្យជាសះស្បើយបាន ប្រសិនបើរកឃើញថា អ្នកជំងឺស្ថិតក្នុងដំណាក់កាលស្រាលនៅឡើយ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២)