ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ យុទ្ធនាការ​ស្វែងរក​ការគាំទ្រ​របស់​បេក្ខជន​ប្រធានាធិតី​អាមេរិក​មុនពេល បោះឆ្នោត​ថ្ងៃទី៣ ខែវិច្ឆិកា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

យុទ្ធនាការ​ស្វែងរក​ការ​គាំទ្រ​របស់​បេក្ខជន​ប្រធានាធិតី​អាមេរិក​មុន​ពេល​បោះឆ្នោត​ថ្ងៃទី៣ ខែវិច្ឆិកា នៅបន្ត​ប្រព្រឹត្ត​ទៅកាន់​តែ​ស្រួចស្រាល់។ បេក្ខជន​គណបក្ស​សាធារណរដ្ឋ គឺ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កំពុង​បន្ត​ឃោសនា​រក​សំឡេង​ឆ្នោត​នៅតាម​រដ្ឋ​សំខាន់ៗ​ជាច្រើន ដូច​លោក ចូ បៃឌិន បេក្ខជន​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​អតីត​អនុប្រធានាធិបតី​ផងដែរ។ ការប្រជែង​គ្នា​របស់​បេក្ខជន​ទាំងពីរ បាន​ឈាន​ដល់​ចំណុច​សំខាន់ៗ​ជាច្រើន គឺ​នៅមុន​ជិត​មួយ​សប្តាហ៍​នៃ​ថ្ងៃ​បោះឆ្នោត​ដែល​មានការ​ចាប់អារម្មណ៍​ពី​ប្រទេស​ក្នុង​ពិភពលោក។ លោក សុខ ខេមរា បាន​សន្ទនា​ជាមួយ​លោក ប៉ូច រាសី ដែល​ជា​អ្នកយក​ព័តមាន​វីអូអេ និង​បាន​តាមដាន​អំពី​ដំណើរការ​បោះឆ្នោត​នេះ៕ (លោក សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ២៩ តុលា ២០២០)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG