Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការចូលរួមរបស់ស្ត្រីក្នុងកិច្ចការទំនាក់ទំនងអន្តរជាតិ
កញ្ញា ពេជ្រ ចារ៉ាឌីន នាយកប្រតិបត្តិរងនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាពហៅកាត់ថា CICP បានថ្លែងថា ការងារក្នុងវិស័យទំនាក់ទំនងអន្តរជាតិនេះតម្រូវឲ្យស្រ្តីចំណាយពេលច្រើនជាមួយនឹងការងារក៏ដូចជាការធ្វើដំណើរចេញក្រៅប្រទេសជួបជាមួយនឹងមនុស្សមកពីជុំវិញពិភពលោក។ ស្រ្តីមួយចំនួន ហាក់ដូចជាខ្លាចមិនចង់ប្រឡូកក្នុងវិស័យមួយនេះ ដោយសារតែគិតថាជាការងារលំបាក ប៉ុន្តែនៅពេលដែលស្រ្តីម្នាក់ហ៊ានស្រម៉ៃចង់ធ្វើអ្វីមួយនោះ មានន័យថាស្រ្តីនោះ បានសម្រេចគោលដៅ៥០ភាគរយរួចទៅហើយ។ អ្វីដែលនៅសេសសល់ គឺការតាំងចិត្ត និងសេចក្តីក្លាហានហ៊ានជំនះឧបសគ្គដើម្បីដើរតាមក្តីស្រម៉ៃមួយនោះ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA ស្ត្រីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០)