Hello VOA៖ អន្តរាគមន៍អាស៊ានក្នុងវិបត្តិក្រោយរដ្ឋប្រហារភូមា
បាតុកម្មមហាជនទូទាំងប្រទេសភូមា បានកើតមានជារៀងរាល់ថ្ងៃ ចាប់តាំងពីក្រុមយោធាធ្វើរដ្ឋប្រហារ ចូលមកកាន់អំណាចដោយប្រើច្បាប់សឹកមក។ យ៉ាងណាក៏ដោយ បណ្ដារដ្ឋរួមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ជាមួយភូមាមានគោលជំហរ និងផលប្រយោជន៍ផ្សេងៗពីគ្នា ក្នុងកិច្ចខិតខំប្រឹងប្រែងចាត់វិធានធ្វើអន្តរាគមន៍ក្នុងសំឡេងតែមួយរបស់អាស៊ានជួយសម្រុះសម្រួលបញ្ចៀសអំពើហិង្សាទ្រង់ទ្រាយធំជាងនេះ។ លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្ដិភាព បានចូលរួមជាវាគ្មិនជជែកអំពីបញ្ហានេះ ក្នុងកម្មវិធី Hello VOA ចាក់ផ្សាយថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ដែលមានលោក អូន ឆេងប៉រ ជាអ្នកសម្របសម្រួល៕