Hello VOA៖ ចិនរំពឹងអ្វីខ្លះពេលកម្ពុជា ធ្វើប្រធានអាស៊ានឆ្នាំ២០២២?
ជាមួយនឹងវត្តមានផ្នែកសេដ្ឋកិច្ច នយោបាយ និងសន្តិសុខរបស់ចិនយ៉ាងរឹងមាំនៅកម្ពុជា ជាពិសេសការជួយកម្ពុជាឥតសំចៃកម្លាំងអំឡុងពេលភ្នំពេញ រងសម្ពាធផ្នែកប្រជាធិបតេយ្យពីលោកខាងលិច និងរងគ្រោះពីវិបត្តិកូវីដ១៩ នាំឱ្យកើតជាសំណួរថា ចិននឹងរំពឹងអ្វីត្រឡប់វិញ ឬទេ ពេលកម្ពុជាឡើងធ្វើជាប្រធានអាស៊ានពីខែមករា ឆ្នាំ២០២២ ខាងមុខនេះទៅ។ លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព បានចូលរួមមកបកស្រាយប្រធានខាងលើ ក្នុងកម្មវិធី Hello VOA ប្រចាំខែនិយាយអំពីអាស៊ាន ជាមួយលោក អូន ឆេងប៉រ នៃវីអូអេ ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១៕