Hello VOA៖ អ្នកជំនាញថា ក្រោមរដ្ឋបាលលោក Biden នយោបាយកម្ពុជានឹងផ្លាស់ប្តូរនៅឆ្នាំ២០២១
អ្នកជំនាញខាងសេរីភាពសារព័ត៌មាននិងជាអ្នកតាមដាននយោបាយកម្ពុជាលើកឡើងថានៅឆ្នាំ២០២១នេះ ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden សហរដ្ឋអាមេរិក នឹងបង្កើនឥទ្ធិពលរបស់ខ្លួនបន្ថែមទៀតទៅលើបញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។ លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យថ្លែងនៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទ ទី៨ ខែកុម្ភៈ ឆ្នាំ២០២១ថា៖ «ដូចលោក Biden លោកឡើងមក លោកប្រកាសថា អាមេរិកនឹងពង្រឹងនូវទំនាក់ទំនងនិងរបៀបធ្វើការជាមួយសម្ព័ន្ធមិត្តឡើងវិញ...រឿងបញ្ហាខ្មែរ ខ្ញុំជឿថា នយោបាយកម្ពុជា នឹងមានការប្រែប្រួលនៅឆ្នាំ២០២១នេះ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី៨ ខែកុម្ភៈ ២០២១)