ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ សង្គម​ស៊ីវិល ស្នើឲ្យ​មាន​ការត្រួត​ពិនិត្យ​អំពើ​ពុករលួយ​ក្នុង​ការទទួល​បាន​វ៉ាក់សាំង


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​តស៊ូមតិ​ដើម្បី​តម្លាភាព​នៅ​កម្ពុជា​លើក​ឡើង​ថា អំឡុង​ពេល​អាជ្ញាធរ​កម្ពុជា​កំពុង​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ មាន​ការចោទ​ប្រកាន់​មួយ​ចំនួន​អំពី​ការស៊ីសំណូក​សូកប៉ាន់​​ទាក់ទង​នឹង​ការ​ទទួល​បាន​វ៉ាក់សាំង ជាពិសេស​ក្នុង​ចំណោម​បុគ្គល​ដែល​មិនមែន​ស្ថិត​ក្នុង​ក្រុម​អាទិភាព​នៃ​ការទទួល​បាន​វ៉ាក់សាំង​មុនគេ។ លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១ថា៖ «‍កន្លែង​នេះ​​ជា​ការ​ព្រួយបារម្ភ​ណាស់ ហើយ​សូម​ឲ្យ​អាជ្ញាធរ​ត្រួត​ពិនិត្យ​មើល​អំពី​បញ្ហា​ហ្នឹង។ បើ​អាច​រារាំង​បាន យើង​ត្រូវ​ធ្វើ​យ៉ាងម៉េច​ធានា​ថា ការចាក់​វ៉ាក់សាំង​គឺ​ឥត​គិត​ថ្លៃ ហើយ​ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​សិទ្ធិ​ស្មើគ្នា​ក្នុង​ការទទួល​បាន​វ៉ាក់សាំង»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១៣ ឧសភា ២០២១)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG