Hello VOA៖ សង្គមស៊ីវិលស្នើឲ្យមានចំណាត់ការលើអ្នកលួចសម្ភារពេទ្យពាក់ព័ន្ធកូវីដ១៩យកទៅលក់
អ្នកតស៊ូមតិដើម្បីតម្លាភាពនៅកម្ពុជាលើកឡើងថាខណៈកម្ពុជាអនុញ្ញាតឱ្យក្រុមហ៊ុនឯកជននាំចូលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានការចោទប្រកាន់មួយចំនួនអំពីការលួចយកសម្ភារពេទ្យទាក់ទងនឹងជំងឺកូវីដ១៩ ទៅលក់ឱ្យឯកជន ដើម្បីប្រាក់ចំណេញផ្ទាល់ខ្លួន។ លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានមានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ទី១២ខែសីហាឆ្នាំ២០២១ថា៖ «អ្វីដែលយើងបារម្ភគឺការលួចយកឧបករណ៍រដ្ឋដែលមានជនឆ្លៀតឱកាសហ្នឹង បញ្ចេញឧបករណ៍ហ្នឹងមកលក់ឯកជន។ យើងដឹងហើយរបស់រដ្ឋយើងយកថវិកាជាតិទិញ ហើយអ្នកលួចគាត់អត់មានចេញលុយទិញទេ»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,១២ សីហា ២០២១)