ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA «សំឡេងជំនាន់ថ្មី‍»៖ បទពិសោធន៍អ្នកនិពន្ធវ័យក្មេងក្នុងរបត់ថ្មីនៃវិស័យអក្សរសិល្ប៍ខ្មែរ


Hello VOA «សំឡេងជំនាន់ថ្មី‍»៖ បទពិសោធន៍អ្នកនិពន្ធវ័យក្មេងក្នុងរបត់ថ្មីនៃវិស័យអក្សរសិល្ប៍ខ្មែរ
សូម​រង់ចាំ
Embed

No media source currently available

0:00 0:30:35 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ចរន្តនៃការអាននិងការតែងនិពន្ធហាក់បានងើបឡើងវិញ នារយៈពេលពីរឆ្នាំចុងក្រោយនេះ ដែលផ្ដល់ជាការពិសោធន៍សម្រាប់ការផលិតស្នាដៃនិពន្ធន៍ថ្មីបន្ថែម សម្រាប់អ្នកនិពន្ធជំនាន់ថ្មី តែស្របពេលជាមួយគ្នានេះដែរ ស្នាដៃនិពន្ធថ្មីៗក៏រងផលប៉ះពាល់ពីការចម្លងស្នាដៃ និងរំលោភកម្មសិទ្ធិបញ្ញាផងដែរ។ នេះជាការកត់សម្គាល់របស់កញ្ញា សែត ហត្ថា អ្នកនិពន្ធវ័យ២៧ឆ្នាំ ដែលមាននាមស្លាបប៉ាកាថា «កូនចាបមាស»។ ការងារជាអ្នកនិពន្ធម្នាក់ កញ្ញាបានលើកឡើងថា ស្មេរត្រូវតែមានការអាន និងសិក្សាស្រាវជ្រាវឱ្យបានច្រើន និងត្រូវបង្ហាញភាពជាគំរូផ្នែកសីលធម៌រស់នៅ បង្ហាញដល់សាធារណជនផងដែរ។ កញ្ញាបានចូលមកធ្វើវាគ្មិនក្នុង នាទី«សំឡេងជំនាន់ថ្មី‍»នៃកម្មវិធី Hello VOA កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ក្រោមប្រធានបទ«បទពិសោធអ្នកនិពន្ធវ័យក្មេងក្នុងរបត់ថ្មីនៃវិស័យអក្សរសិល្ប៍ខ្មែរ» ដែលមានលោក អូន ឆេងប៉រ នៃ VOA ជាអ្នកសម្របសម្រួលពីការិយាល័យប្រចាំរាជធានីភ្នំពេញរបស់ VOA៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG