Hello VOA សំឡេងជំនាន់ថ្មី៖ ការចងក្រងយុវជនចម្រុះជាតិសាសន៍ នឹងអាចកសាងសន្តិភាពបានពេញលេញ
យុវជនគ្រប់ជាតិសាសន៍ គឺជាធនធានមនុស្សយ៉ាងសំខាន់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេស។ ប៉ុន្តែ យុវជនជនជាតិផ្សេងៗមួយចំនួននៅកម្ពុជា កំពុងប្រឈមនឹងបញ្ហានានាដែលកំពុងរារាំងការចូលរួមសកម្មភាពរបស់ពួកគេក្នុងសង្គម។ កញ្ញា អ៊ុយ សុខលីន មន្ត្រីសម្របសម្រួលគម្រោងសន្តិភាពនៃអង្គការនារីដើម្បីសន្តិភាព និងជាសហស្ថាបនិកបណ្តាញយុវទូតសន្តិភាពចម្រុះជាតិសាសន៍ ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ការចងក្រងយុវជនគ្រប់ជាតិសាសន៍នៅកម្ពុជាដើម្បីធ្វើការរួមគ្នា នឹងអាចកសាងសន្តិភាពបានពេញលេញ៕ (កញ្ញា កាន់ វិច្ឆិកា, ភ្នំពេញ, ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០)