Hello VOA សំឡេងជំនាន់ថ្មី៖ ស្ថាបត្យករវ័យក្មេងចង់ឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើស្ថាបត្យកម្មកាន់តែខ្លាំង
ស្ថាបត្យកម្មខ្មែរមានភាពល្បីល្បាញតាំងពីសម័យបុរាណរហូតដល់ទសវត្ស៍ទី៧០។ ប៉ុន្តែចាប់ពីការឆ្លងកាត់សង្គ្រាម ជាពិសេសរបបកម្ពុជាប្រជាធិបតេយ្យមក គេឃើញថា ស្ថាបត្យកម្មខ្មែរមានការផ្លាស់ប្តូរ ពោលគឺមិនមានភាពល្បីល្បាញដូចពីមុននោះទេ។ លោក ថី វីរៈ ប្រធានផ្នែករចនាប្លង់នៃក្រុមហ៊ុន Osmosis Architects ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា រដ្ឋាភិបាលគួរយកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងលើមុខជំនាញស្ថាបត្យកម្ម ដើម្បីបង្កើនធនធានជំរុញឲ្យស្ថាបត្យកម្មកម្ពុជាមានភាពល្បីល្បាញដូចមុន៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ១១ មេសា ២០២២)