ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សំឡេងជំនាន់ថ្មី៖ ការអនុវត្ត​គោលនយោបាយ​យុវជន​មាន​ប្រសិទ្ធភាព ​ត្រូវការឆន្ទៈ​អ្នកដឹកនាំ​ជំនាន់​ថ្មី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​អាណត្តិ​ទី ៧ បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ២០២៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​ថ្មី​​​​​នឹង​បង្កើត​ឡើង​នៅ​​ចុង​ខែ​សីហា​នេះ ដោយ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​​ប្រទេស ព្រមទាំង​​​រដ្ឋមន្ត្រី​តាម​ក្រសួង​នីមួយៗ នឹង​ត្រូវ​ផ្លាស់ប្តូរ​ច្រើន ដោយ​ដាក់​សមាសភាព​មន្ត្រី​វ័យក្មេង​​​​ជំនួស​មន្ត្រី​វ័យ​ចំណាស់​ដែល​បាន​​បំពេញ​ការងារ​ជាច្រើន​អាណត្តិ​កន្លង​ទៅ។ កញ្ញា លី ស្រី​ស្រស់ ប្រធានក្រុម​អ្នកវិភាគ​វ័យក្មេង ថ្លែង​ក្នុង​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ការអនុវត្ត​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​យុវជន​អាច​មាន​ប្រសិទ្ធភាព​ទៅ​បាន លុះត្រាតែ​ថ្នាក់ដឹកនាំ​ជំនាន់​ថ្មី​មាន​ឆន្ទៈ​នយោបាយ​ពិតប្រាកដ ជាពិសេស​នៅក្នុង​ការអនុវត្ត​គោលនយោបាយ​ទាំងអស់​នោះ៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ១៤ សីហា ២០២៣)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG