Hello VOA សំឡេងជំនាន់ថ្មី៖ ការយល់ដឹងពីថាមពលជួយកាត់បន្ថយបញ្ហាសេដ្ឋកិច្ច និងបរិស្ថាន
នៅកម្ពុជា ការចែករំលែកចំណេះដឹងនានាពាក់ព័ន្ធនឹងថាមពលនៅមានកម្រិតតិចតួចនៅឡើយ ស្របពេលដែលប្រជាជនស្ទើតែទាំងអស់រស់នៅដោយពឹងអាស្រ័យលើថាមពល។ ថ្មីៗនេះ គេឃើញយុវជនមួយក្រុមបានបង្កើតគម្រោងមួយឈ្មោះថា អំពីថាមពល ឬ About Energy ដែលជាគម្រោងផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពីបញ្ហា និងដំណោះស្រាយទាក់ទងនឹងថាមពល។ លោក ហ៊ាង វិហ្សា សហស្ថាបនិកគម្រោង អំពីថាមពល ឬ About Energy ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា ការស្វែងយល់អំពីការប្រើប្រាស់ថាមពលជួយសន្សំសំចៃសេដ្ឋកិច្ច និងទប់ស្កាត់បញ្ហាបរិស្ថាន៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ១១ កញ្ញា ២០២៣)