Hello VOA សំឡេងជំនាន់ថ្មី៖ បទពិសោធន៍និងជំនាញទន់ជួយឱ្យយុវជនងាយទទួលបានជោគជ័យក្នុងការងារ
ការជ្រើសរើសមុខវិជ្ជា ជំនាញ និងការស្វែងរកឱកាសការងារ នៅតែជាបញ្ហាប្រឈមរបស់សិស្សនិងនិស្សិតនៅកម្ពុជា ក្នុងអំឡុងពេលដែលពួកគេកំពុងសិក្សា និងទើបបញ្ចប់ការសិក្សា។ ថ្មីៗនេះ គម្រោងមួយមានឈ្មោះថា មាគ៌ា ដែលត្រូវបានបង្កើតឡើងដោយយុវជន បាននិងកំពុងគាំទ្រដល់សិស្សវិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យ ឲ្យចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗ និងទទួលបានឱកាសដើម្បីអភិវឌ្ឍន៍ជំនាញ និងបង្កើតបទពិសោធន៍។ លោក ឈឹម នព្វន្ត អ្នកដឹកនាំគម្រោងមាគ៌ា ថ្លែងក្នុងកម្មវិធី Hello VOA សំឡេងជំនាន់ថ្មីថា បទពិសោធន៍ និងជំនាញទន់ជួយឱ្យយុវជនងាយទទួលបានជោគជ័យក្នុងការងារ៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ១២ ធ្នូ ២០២២)
កម្មវិធីនីមួយៗ
-
29 ធ្នូ 2022
Hello VOA៖ ប្រមើមើលនយោបាយកម្ពុជាក្នុងឆ្នាំ ២០២៣