Hello VOA សំឡេងជំនាន់ថ្មី៖ ស្ថានភាពវិស័យអចលនទ្រព្យកម្ពុជាអំឡុងវិបត្តិកូវីដ១៩
១៨ខែមកហើយ ដែលកម្ពុជានិងពិភពលោក កំពុងរួតរឹតដោយវិបត្តិកូវីដ១៩ ហើយ៥ខែចុងក្រោយនេះ កម្ពុជាបានទទួលពិសោធន៍យ៉ាងដំណំពីសំណាក់ការឆ្លងវីរុសកូរ៉ូណានេះក្នុងសហគមន៍ទ្រង់ទ្រាយធំ ដែលរុញច្រានសេដ្ឋកិច្ចរបស់ប្រទេសទៅដល់ការប៉ះពាល់រងគ្រោះដ៏ធ្ងន់។ វិស័យអចលនទ្រព្យនិងសំណង់ ក៏មិនចៀសផុតពីវិបត្តិបង្កដោយកូវីដ១៩នេះដែរ។ អ្នកនាង គឹម គិនកេសា ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកសិក្សាស្រាវជ្រាវនៃក្រុមហ៊ុន CBRE Cambodia បានចូលរួមជាវាគ្មិនជជែកពីបញ្ហានេះ ក្នុងកម្មវិធី Hello VOA ចាក់ផ្សាយថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ដែលមានលោក អូន ឆេងប៉រ ជាអ្នកសម្របសម្រួល៕