Hello VOA៖ រដ្ឋាភិបាលអាណត្តិថ្មីគួរបង្កើនការយកចិត្តទុកដាក់លើគោលនយោបាយការពារពលករចំណាកស្រុក
កម្ពុជាទើបបានបញ្ចប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីថ្ងៃទី ២៣ ខែកក្កដានេះ។ នៅចុងខែសីហាខាងមុខ ប្រសិនបើមិនមានការផ្លាស់ប្តូរណាមួយទេ នោះគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលអាណត្តិថ្មីនឹងត្រូវបានបង្កើតឡើង។ លោក ឌី ថេហូយ៉ា ប្រធានផ្នែកប្រឆាំងការជួញដូរមនុស្សនិងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ ថ្លែងក្នុងកម្មវិធី Hello VOA ស្តីពីពលករចំណាកស្រុកថា រដ្ឋាភិបាលអាណត្តិថ្មីគួរតែបន្ថែមការយកចិត្តទុកដាក់លើគោលនយោបាយពាក់ព័ន្ធនឹងការការពារពលករចំណាកស្រុក ដើម្បីជំរុញឱ្យស្ថានភាពរស់នៅនិងឱកាសការងាររបស់ពួកគេមានភាពប្រសើរឡើង ដែលនឹងជួយពង្រឹងកម្លាំងសេដ្ឋកិច្ចជាតិ៕ (កាន់ វិច្ឆិកា, Hello VOA, ភ្នំពេញ, ២៧ កក្កដា ២០២៣)