ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សុខភាព៖ ការ​វិវត្ត​ថ្មីៗ​អំពី​ការ​ស្រាវជ្រាវ​ថ្នាំ​គ្រាប់​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ១៩


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​លោក​សៀង សេង វេជ្ជបណ្ឌិត​ខ្មែរ​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា​ វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ១៩​ជួយ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺកូវីដ១៩​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​យើង​សង្ឃឹម​ថា នឹង​មាន​ថ្នាំ​គ្រាប់​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ១៩​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដើម្បី​ឲ្យ​ពិភពលោក​រួច​ចាក​ផុត​ពី​រោគ​រាតត្បាត​មួយ​នេះ។ លោក​បាន​ថ្លែង​បន្ត​ថា អ្នកជំនាញ​ត្រូវ​ការ​ពេល​ច្រើន​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ថ្នាំ​ព្យាបាល​នេះ​មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព​សម្រាប់​អ្នក​ប្រើប្រាស់។ ដូច្នេះ​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​អាច​ធ្វើ​បាន​នៅ​អំឡុង​ពេល​នេះ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល គឺ​ត្រូវ​ចាក់​វ៉ាក់សាំង​និង​អនុវត្ត​វិធានការ​ការពារ មាន​ដូច​ជា​ការ​ពាក់​ម៉ាស់​ជាដើម៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, ​Hello VOA សុខភាព​, វ៉ាស៊ីនតោន​, ២១ តុលា​ ២០២១​)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG