ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ កម្មករ​វិស័យ​កាត់ដេរកម្ពុជា​​ជំពាក់​ធនាគារ​កាន់តែ​ច្រើន​អំឡុង​ការ​រាតត្បាតនៃ​​ជំងឺ​កូវីដ​១៩


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ ឃុន ថារ៉ូ មន្ត្រី​កម្មវិធី​ការងារ​​នៃ​​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាពការងារ និងសិទ្ធិមនុស្ស ហៅ​កាត់​ថា​សង់​ត្រាល់ថ្លែង​ថា រដ្ឋាភិបាល​គួរ​ដាក់​ចេញ​គោល​នយោយ​សម្រួល​ដល់​ការ​បង់​សង​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​សម្រាលបន្ទុក​នៃការ​ជំពាក់​បំណុល​នេះ។

បញ្ហា​ភូមិសាស្ត្រនយោបាយ សិទ្ធិមនុស្ស​ ជំងឺរាតត្បាត​ សេដ្ឋកិច្ចសកលោក និង​សង្គ្រាម​កំពុង​បង្ក​ផល​ប៉ះពាល់​នានា​ដល់វិស័យវាយនភណ្ឌ​កាត់ដេរនៅ​កម្ពុជា ​ដែល​ជា​ប្រភព​ចំណូល​ដ៏​ចម្បង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​ម៉ឺន​នាក់។ បច្ចុប្បន្ននេះ ប្រាក់​ឈ្នួល​ក្នុង​វិស័យ​ដ៏​សំខាន់​មួយ​របស់​សេដ្ឋកិច្ច​ជាតិ​កម្ពុជា​បាន​បាត់បង់​រាប់​លាន​ដុល្លារ ខណៈ​កម្មករ​ជា​ច្រើន​នាក់​កំពុង​ជំពាក់​បំណុល​ធនាគារ។ នេះបើ​យោង​តាម​ការ​រកឃើញ​នៅក្នុងរបាយការណ៍កាលពីខែ​កញ្ញា​របស់អង្គការ​ Action Aid សហព័ន្ធ​សហជីពកម្ពុជា សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យកម្មករ​កាត់ដេរកម្ពុជា និងមជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា​សង់​ត្រាល់។ លោក​ ឃុន ថារ៉ូ មន្ត្រី​កម្មវិធី​ការងារនៃមជ្ឈមណ្ឌល​សម្ព័ន្ធ​ភាពការងារ និងសិទ្ធិមនុស្ស ហៅ​កាត់​ថា​សង់​ត្រាល់ថ្លែង​ថា រដ្ឋាភិបាល​គួរ​ដាក់​ចេញ​គោល​នយោយ​សម្រួល​ដល់​ការ​បង់​សង​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​សម្រាលបន្ទុក​នៃការ​ជំពាក់​បំណុល​នេះ៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ២៣ វិច្ឆិកា ២០២៣)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG