ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA ៖ ពលករ​កម្ពុជា​មិនគួរ​ចំណាក​ស្រុក​ទៅ​ប្រទេស​​​ថៃ​អំឡុង​ពេល​​​ថៃ​មិន​ទាន់​​ប្រកាស​​ឲ្យ​ចូល​វិញ​​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បើក​ប្រទេស​ឡើង​វិញ​ បន្ទាប់​​ពី​ស្ថាន​ភាព​​​ជំងឺ​កូវីដ​១៩បាន​ធូរ​ស្រាលបន្តិច។ នៅ​មុន​ការ​ប្រកាស​បើក​ប្រទេស​ឡើង​វិញ ​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​រាប់ពាន់នាក់​​ ​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​វិញ​ជា​បន្ត​បន្ទាប់ ដោយសារ​ប្រទេស​ថៃក៏​​រង​វិបត្តិ​​ជំងឺ​កូវីដ​១៩​ផង​ដែរ។​ ​ ក្រោយ​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​បើក​ប្រទេស​ឡើង​វិញ ​រដ្ឋាភិបាល​ថៃ​ក៏ប្រកាស​​បើក​ទទួល​ទេសចរ​ដែល​ចាក់​វ៉ាក់សាំង​រួច​ដែរ​នោះ​ គេ​ឃើញ​ពលករ​ខ្មែរ​ជា​ច្រើន​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ​ដើម្បី​រក​ការងារ​ធ្វើ។ លោក លឹង សុផុន មន្រ្តី​សិទ្ធិ​ការងារ​ទទួល​បន្ទុក​ពលករ​ចំណាក​ស្រុក​នៃ​អង្គការ​សង់ត្រាល់​ប្រចាំ​ប្រទេស​ថៃ ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​លើកឡើង​ថា ពលករ​កម្ពុជា​មិនគួរ​ចំណាក​ស្រុក​ទៅ​ប្រទេស​​​ថៃ​អំឡុង​ពេល​​​ថៃ​មិន​ទាន់​ប្រកាស​ទទួល​យក​​​ពលករ​ឲ្យ​​ចូល​ធ្វើ​ការ​វិញ​​​នោះ​ទេ។​ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៥ វិច្ឆិកា ២០២១)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG