ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ រដ្ឋាភិបាល​គួរ​សម្រួល​ឲ្យ​ពលករ​នៅ​ក្រៅ​ប្រទេស​អាច​បោះឆ្នោត​បាន​ពី​ចម្ងាយ​ដើម្បី​ធានា​ពី​សិទ្ធិ​ពលរដ្ឋ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ខាង​មុខ ខណៈ​ដែល​ពលករ​ខ្មែរ​ជាង​ពីរ​លាន​នាក់​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ ថ្មីៗ​នេះ​ អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​មួយ​ចំនួន បាន​​ស្នើ​ឲ្យ​​មានការ​រៀប​ចំ​ឲ្យ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​​អាច​​បោះ​ឆ្នោត​ពី​ចម្ងាយ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត ដោយ​​ថា មិន​មាន​ក្រប​ខណ្ឌ​ច្បាប់​ត្រឹមត្រូវ។ លោក ឃុន ថារ៉ូ ប្រធាន​កម្មវិធី​ការងារ​​នៃ​​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា​សង់​ត្រាល់ ថ្លែង​ក្នុង​កម្មវិធី Hello VOA ស្តី​ពី​ពលករ​ចំណាក​ស្រុក​ថា រដ្ឋាភិបាល​គួរ​សម្រួល​ឲ្យ​ពលករ​ដែល​ធ្វើការ​ និង​ស្នាក់នៅ​​​ក្រៅ​ប្រទេស​​អាច​​បោះឆ្នោត​បាន​​ពី​ចម្ងាយ​​​ដើម្បី​ធានា​​ពី​​សិទ្ធិ​​​របស់​ពលរដ្ឋ៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២៨ មេសា ២០២២)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG