Hello VOA៖ ការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ធ្វើឱ្យវិធានការទប់ស្កាត់កម្តៅក្នុងរោងចក្រមានប្រសិទ្ធភាព
ស្របពេលដែលកម្ពុជាកំពុងរងការកើនឡើងកម្តៅជាបន្តបន្ទាប់ចាប់តាំងពីខែមីនាមក កម្មករកម្មការិនីដែលធ្វើការតាមរោងចក្រកាត់ដេរមួយចំនួនបានត្អូញត្អែរពីផលលំបាកក្នុងការធ្វើការងារ ដោយសារសីតុណ្ហភាពក្នុងរោងចក្រក្តៅខ្លាំង។ ក្រសួងការងារកាលពីដើមខែមេសាបានចេញសេចក្តីណែនាំឱ្យតាមបណ្តារោងចក្រអនុវត្តវិធានការផ្សេងៗដើម្បីកាត់បន្ថយកម្តៅ។ លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លើកឡើងថា ដើម្បីឱ្យវិធានការកាត់បន្ថយកម្តៅមានប្រសិទ្ធភាព លុះត្រាតែរដ្ឋាភិបាលអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ក្នុងពេលចុះធ្វើអធិការកិច្ចតាមរោងចក្រនីមួយៗ៕ (កាន់ វិច្ឆិកា, ភ្នំពេញ, ២៥ មេសា ២០២៤)