ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សុខភាព៖ សារនៃក្តីសង្ឃឹមចំពោះជំងឺកូវីដ១៩


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ជំនាញ​វេជ្ជសាស្ត្រ​គឺ​ លោក តាំង តេកហុងវេជ្ជបណ្ឌិត​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក បានថ្លែងថា​ ការរាតត្បាតជំងឺកូវីដ១៩ បានបង្កឲ្យមានការភ័យខ្លាច និងការព្រួយកង្វល់យ៉ាងខ្លាំង ក្នុងចំណោមប្រជាពលរដ្ឋនៅជុំវិញពិភពលោក។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏មានក្តីសង្ឃឹម​ជាច្រើនដែ​លថា ពិភពលោកនឹងអាចទប់ទល់នឹងវីរុសដ៏កាចសាហាវនេះបាន។ ក្តីសង្ឃឹមទាំងនោះ​រួម​មាន៖ ករណីឆ្លងភាគច្រើនគឺជាករណីកម្រិតស្រាល ហើយអាច​ជាសះស្បើយដោយ​ខ្លួនឯង។​ ការរក្សាគម្លាតពីគ្នាដែលត្រូវបានចាប់ផ្តើមអនុវត្តភ្លាមៗ នៅពេលមានការផ្ទុះឆ្លងរាលដាលនៃវីរុសនេះ បានជួយពន្យឺតការឆ្លងរាលដាលគួរឲ្យកត់សម្គាល់។ ការព្យាបាលដោយប្រើ​ប្រាស់ថ្នាំ នៅតាមមន្ទីពេទ្យមួយចំនួនបង្ហាញលទ្ធផលវិជ្ជមាន។ ដំណើរការនៃការពិសោធន៍ផលិតវ៉ាក់សាំងរបស់​ក្រុមអ្នក​ជំនាញ មានការវិវត្តឆាប់រហ័ស ហើយឧបករណ៍ធ្វើតេស្តក៏ត្រូវបាន​បង្កើតយ៉ាងឆាប់​រហ័សផងដែរ៕​ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ២០​ ឧសភា ២០២០)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG