ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ សង្គមស៊ីវិល​ទទូច​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​មាន​ក្រុម​ប្រឹក្សា​ជាតិ​ឯករាជ្យ​ស្តីពី​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អង្គការ​សង្គមស៊ីវិល​ដែល​ធ្វើ​ការងារ​ការពារ​និង​លើកកម្ពស់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា លើកឡើង​ថា ជាជាង​ការបង្កើត​គណៈកម្មការ​ដើម្បី​គ្រប់គ្រង​សារព័ត៌មាន រដ្ឋាភិបាល គួរតែ​លើក​ទឹកចិត្ត​និង​អនុញ្ញាត​ឲ្យ​មាន​ក្រុម​ប្រឹក្សា​ជាតិ​ឯករាជ្យ​ស្តីពី​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ដើម្បី​ធានា​ឯករាជ្យ​ភាព​សារព័ត៌មាន។ លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា មាន​ប្រសាសន៍​ដូច្នេះ​​​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១។ លោក ណុប វី ថ្លែងថា «‍ក្នុង​ពេល​បច្ចុប្បន្ន យើង​ដឹង​ហើយ​ថា នៅ​ពេល​ដែល​រដ្ឋាភិបាល​ធ្វើ​សកម្មភាព​ណាមួយ​ ជានិច្ចជាកាល​ យើង​តែង​ឃើញ​ការ​ព្យាយាម​ក្នុង​ការ​ដាក់​ឥទ្ធិពល ឬ​ក៏​ការ​ដែល​រឹតត្បិត​ទៅ​ដល់​សេរីភាព​អ្នក​សារព័ត៌មាន​វិជ្ជាជីវៈ ឬក៏​អ្នក​សារព័ត៌មាន​ឯករាជ្យ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី១៣ ខែកញ្ញា ឆ្នាំ២០២១)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG