Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ សារៈសំខាន់នៃការងារស័្មគ្រចិត្តនិងការគាំទ្រពីក្រុមគ្រួសារដល់ស្រ្តី
អ្នកស្រី វណ្ណា ហាវ៉ាដ ប្រធានទំនាក់ទំនងកិច្ចការរដ្ឋាភិបាលនៃមជ្ឈមណ្ឌលសហគមន៍សុខភាពក្រុងឡូវែល និងជាបេក្ខនារីខ្មែរអាមេរិកាំងដំបូងឈរឈ្មោះបោះឆ្នោតសម្រាប់តំណែងសមាជិកសភាថ្នាក់រដ្ឋប្រចាំរដ្ឋ Massachusetts សហរដ្ឋអាមេរិកថ្លែងថា ការចំណាយពេលធ្វើការងារស័្មគ្រចិត្តនៅក្នុងសហគមន៍ មានសារៈសំខាន់ក្នុងការបង្ហាញសមត្ថភាពនិងជាឱកាសជួបប្រឹក្សាពិគ្រោះយោបល់ជាមួយមនុស្សផ្សេងទៀតនៅក្នុងសហគមន៍។ ការគាំទ្រពីក្រុមគ្រួសារ និងមិត្តភ័ក្ត្រនៅជុំវិញខ្លួនក៏ជាកត្តាសំខាន់ដើម្បីជួយដល់ស្រ្តីអាចចេញធ្វើការខាងក្រៅផងដែរ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៦ ខែ កក្កដា ឆ្នាំ២០២០)