Hello VOA៖ សង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលពិចារណាឡើងវិញចំពោះទោសព្រហ្មទណ្ឌលើកិច្ចការសារព័ត៌មាន
អង្គការសង្គមស៊ីវិលដែលធ្វើការងារការពារនិងលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា លើកឡើងថា រដ្ឋាភិបាលមិនគួរអនុវត្តទោសព្រហ្មទណ្ឌទៅលើការបំពេញវិជ្ជាជីវៈសារព័ត៌មាននោះទេ ដោយលើកឡើងថាការធ្វើបែបនេះ អាចឈានទៅធ្វើឲ្យមានផលប៉ះពាល់ដល់សិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋ។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាមានប្រសាសន៍ដូច្នេះនៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយលោកបន្ថែមថា៖ «បុគ្គលគ្រប់រូបទទួលខុសត្រូវព្រហ្មទណ្ឌ ក៏ប៉ុន្តែចំពោះកិច្ចការរបស់អ្នកសារព័ត៌មានគឺមិនគួរទទួលខុសត្រូវក្នុងបទល្មើសព្រហ្មទណ្ឌទេ»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១)