Hello VOA៖ សង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលរៀបចំសមាជជាតិ
អង្គការសង្គមស៊ីវិលដែលធ្វើការងារការពារនិងលើកកម្ពស់សេរីភាពសារព័ត៌មាននិងសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋនៅកម្ពុជា លើកឡើងថា រដ្ឋាភិបាលបច្ចុប្បន្នគួរតែរៀបចំសមាជជាតិ ឲ្យស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា ដើម្បីអនុញ្ញាតឲ្យពលរដ្ឋ អាចសម្តែងមតិរបស់ពួកគេបាន។ លោក ណុប វី នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាមានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១ ថា៖ «ខ្ញុំគិតថា [រដ្ឋាភិបាល] គួរតែរៀបចំឲ្យមានសមាជជាតិដោយសារតែយើងដឹងហើយថាខ្លឹមសារសមាជជាតិនេះ គឺបានតាក់តែងនិងចងក្រងឡើងហើយចារនៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិរួចទៅហើយ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី១៣ ខែធ្នូ ឆ្នាំ២០២១)