Hello VOA៖ វត្តខ្មែរជាង១៤០នៅសហរដ្ឋអាមេរិកចូលរួមទប់ស្កាត់វីរុសកូរ៉ូណា
ប្រធានពុទ្ធិសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក បានឲ្យដឹងថា ព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរនៅតាមបណ្តារដ្ឋជាច្រើន បានចូលរួមទប់ស្កាត់វីរុសកូរ៉ូណា នៅពេលប្រទេសអាមេរិកនិងពិភពលោកមានការឆ្លងរាលដាលវីរុសកូរ៉ូណា ដែលបង្កជាជំងឺកូវីដ១៩នេះ។ ការចូលរួមទាំងនោះ រួមមានដូចជាការសម្រេចផ្អាកការជួបជុំធ្វើពិធីបុណ្យនានានៅតាមវត្តអារាមទាំង១៤៤នៅទូទាំងប្រទេសអាមេរិក ងាកមកជួបប្រជុំតាមប្រព័ន្ធអនឡាញដើម្បីធ្វើកិច្ចការការងារ ប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមដើម្បីផ្សព្វផ្សាយការអប់រំផ្លូវចិត្ត ផ្លូវធម៌ ផ្លូវលោក ក្នុងពេលមានវិបត្តិវីរុសកូរ៉ូណាជាសកល ដាក់គម្រោងការនានាសម្រាប់ជួយដល់សហគមន៍ និង ជូនដំណឹងដល់សហគមន៍ផងដែរ។ លោក សុខ ខេមរា នៃ VOA បាននិមន្តព្រះតេជគុណ ឥទ្ធិមុនី ម៉ឹង សាង ជាប្រធានពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក និងជាព្រះគ្រូចៅអធិការវត្ត មុនីសុតារាម រដ្ឋមិនីសូតា ជាវាគ្មិនដើម្បីពន្យល់អំពីរឿងទាំងនេះ។ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០)
កម្មវិធីនីមួយៗ
-
29 ធ្នូ 2022
Hello VOA៖ ប្រមើមើលនយោបាយកម្ពុជាក្នុងឆ្នាំ ២០២៣