Hello VOA៖ អ្នកជំនាញខាងសុចរិតភាពថា ភាពស្មោះត្រង់ចាំបាច់ដើម្បីបញ្ចៀសទំនាស់ផលប្រយោជន៍ក្នុងគ្រាកូវីដ១៩
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជា លើកឡើងថា ក្នុងអំឡុងពេលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ បុគ្គលិកក្រុមហ៊ុន អង្គការនិងរដ្ឋាភិបាល ត្រូវមានសុចរិតភាពខ្ពស់ និងភាពស្មោះត្រង់ដើម្បីបញ្ចៀសទំនាស់ផលប្រយោជន៍។ លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOAកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ថា៖ «ធ្វើរឿងដែលត្រឹមត្រូវ ទោះបីជាមិនមាននរណាមើលយើងក៏ដោយ។ ទោះបីជាគ្មានគេមើល ក៏យើងធ្វើដែរ។ យើងគួរតែធ្វើការងារដោយផ្តោតទៅលើគុណភាពនិងផល ដោយមិនចាំបាច់មាននរណាមកប្រាប់យើងទេ»។ (លោកសាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១១ មិថុនា ២០២០)
កម្មវិធីនីមួយៗ
-
29 ធ្នូ 2022
Hello VOA៖ ប្រមើមើលនយោបាយកម្ពុជាក្នុងឆ្នាំ ២០២៣