ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នកជំនាញ​ថា ការដោះលែង​បន្ថែម​ទៀត​នឹង​មាន តែ​គ្មាន​ផ្លូវ​បក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញទេ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកជំនាញ​និង​ជា​អ្នក​តាន​ដាន​ដំណើរការ​នយោបាយ​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា​លើកឡើង​ថា លោក​រំពឹង​ថា សកម្មជន​នយោបាយ​ច្រើន​ថែម​ទៀត​ដែល​កំពុង​​​ជាប់​ពន្ធនាគារ នឹង​ត្រូវ​បាន​ដោះលែង​មុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​គ្រោង​ធ្វើ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២២។ ប៉ុន្តែ​លោក​ថា គ្មាន​លទ្ធភាព​ណា​មួយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​អាច​រស់​ឡើង​វិញ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​មូល​ដ្ឋាន​​នោះ​ឡើយ។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេស​ផ្នែក​អភិបាល​កិច្ច​ល្អ មាន​ប្រសាសន៍​ដូច្នេះ​​​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក​ថ្លែង​ទៀត​ថា៖ «‍រាជ​រដ្ឋាភិបាល​កម្ពុជា ចាប់​ផ្តើម​ដោះ​លែង​នូវ​សកម្មជន​​ជា​ពិសេស​គឺ​សកម្មជន​ខាង​ធនធាន​ធម្មជាតិ​​ហើយ​បន្តិច​ទៀត​នឹង​ឈាន​ទៅ​ដល់​ការ​ដោះ​លែង​សកម្មជន​ខាង​វិស័យ​ផ្សព្វផ្សាយ​ព័ត៌មាន​ និង​សកម្មជន​គណបក្ស​នយោបាយ។ រឿង​ទាំង​អស់​នេះ ត្រូវ​ធ្វើ​ឡើង​មុន​ការ​រៀប​ចំ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ក្នុង​ពេល​តែ​ប៉ុន្មាន​៧​-៨​ខែ​ខាង​មុខ​នេះ»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG