Hello VOA៖ មន្ត្រីសិទ្ធិមនុស្សកម្ពុជាយល់ស្របនឹងរបាយការណ៍អាមេរិករឿងការជួញដូរមនុស្ស
មន្ត្រីសិទ្ធិមនុស្សនៃអង្គការលីកាដូ គឺលោក អំ សំអាត យល់ថា អាជ្ញាធរកម្ពុជាត្រូវខិតខំប្រឹងប្រែង និងមានវិធានការសំខាន់បន្ថែមទៀតក្នុងការទប់ស្កាត់ និងលុបបំបាត់អំពើជួញដូរមនុស្សស្ត្រី និងកុមារ។ លោកថ្លែងដូច្នេះ នៅក្រោយពេលសហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំអំពីការជួញដូរមនុស្សក្នុងពិភពលោក ហើយដាក់ប្រទេសកម្ពុជាក្នុងសំដាប់ថ្នាក់ Tier2Watch list ឬ មានន័យថា ជាប្រទេសមានកិច្ចប្រឹងប្រែងទប់ស្កាត់ហើយមិនដល់កម្រិតស្តង់ដាអប្បរមានៅឡើយ៕ (លោក សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ២៩ មិថុនា ២០២០)