Hello VOA៖ តើជប៉ុននិងអាស៊ីអាគ្នេយ៍ត្រូវជាអ្វីនឹងគ្នាពីពេលនេះតទៅ?
ក្នុងនាមជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកទាំងជាប្រពៃណីផង និងក្នុងបរិបទនៃការហ៊ុមព័ទ្ធប្រទេសចិនផង តែមានការខ្វែងគំនិតមួយចំនួនជាមួយនឹងទស្សនវិជ្ជាគោលនយោបាយការបរទេសនិងសេដ្ឋកិច្ចរបស់រដ្ឋការលោក Donald Trump តួនាទីរបស់ជប៉ុនហាក់មានលក្ខណៈពិសេសសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ក្នុងបរិបទដែលបណ្ដាប្រទេសតូចៗទាំងនេះ កាន់តែរងសម្ពាធឱ្យជ្រើសរើសរវាងអាមេរិកនិងចិន។ លោក ឡាក់ ចាន់សុខ គ្រូឧទ្ទេសជំនាញទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចូលរួមក្នុងកម្មវិធី Hello VOA និយាយអំពីអាស៊ាន នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ក្នុងនាមជាវាគ្មិនលើប្រធានបទ«តើជប៉ុននិងអាស៊ីអគ្នេយ៍ត្រូវជាអ្វីនឹងគ្នាពីពេលនេះតទៅ?»៕ (លោក អូន ឆេងប៉រ, Hello VOA អាស៊ាន, ភ្នំពេញ, ១ តុលា ២០២០)