Hello VOA សុខភាព៖ ផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ និងការគ្រប់គ្រងផ្លូវចិត្តក្នុងអំឡុងពេលរាំងខ្ទប់
អ្នកស្រី សុខ ផាណែត អ្នកប្រឹក្សាយោបល់ផ្លូវចិត្តនៃអង្គការចិត្តសង្គមអន្តរវប្បធម៌ហៅកាត់ថា TPOបានថ្លែងនៅក្នុងកម្មវិធីហេឡូវីអូអេសុខភាពថា បុគ្គលម្នាក់ៗ គឺជាអ្នកទទួលខុសត្រូវលើសុខភាពខ្លួនឯង មិនថាសុខភាពផ្លូវកាយ ឬសុខភាពផ្លូវចិត្ត។ នៅអំឡុងពេលការរាតត្បាតដ៏រ៉ាំរ៉ៃនេះ យើងទាំងអស់គ្នាត្រូវរៀនរស់នៅក្នុងភាពបច្ចុប្បន្ន។ ជាជាងសួរសំណួរ ឬគិតអំពីបញ្ហានៅពេលអនាគត ត្រូវគិតនិងសួរខ្លួនឯងថា អាចធ្វើអ្វីបាននៅថ្ងៃនេះ និងត្រូវបន្តអនុវត្តទម្លាប់នៃការរស់នៅប្រចាំថ្ងៃដូចពេលមុនការរាតត្បាត៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១)