Hello VOA៖ មេដឹកនាំនិស្សិតថាគោលនយោបាយមិនយកពន្ធដីកសិកម្ម មិនសូវជួយកសិករក្រីក្រ
មេដឹកនាំក្រុមបញ្ញវន្តកម្ពុជា លើកឡើងថា គោលនយោបាយរដ្ឋាភិបាលដែលកំណត់មិនយកពន្ធលើដីកសិកម្ម មិនសូវជួយកសិករក្រីក្រប៉ុន្មានទេ។ លោក មួង សូនី ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ បានថ្លែងដូច្នេះនៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទទី៩ ខែមីនា ឆ្នាំ២០២០៖ «បើខ្ញុំមើលទៅលើគោលនយោបាយរបស់រដ្ឋាភិបាល ខ្ញុំឃើញថាមិនបានជួយច្រើនទេទៅលើកសិករក្រីក្រនិងមធ្យម ជាពិសេសទៅលើបញ្ហាប្រព័ន្ធធារាសាស្ត្រ បច្ចេកទេស ហើយនិងដើមទុនជាដើម »។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,៩ មីនា ២០២០)