Hello VOA៖ កំណែទម្រង់ប្រព័ន្ធតុលាការ៖ ដំណោះស្រាយលើការកកស្ទះសំណុំរឿងនិងពន្ធនាគារកកកុញ
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលទើបចូលកាន់តំណែងកាលពីថ្ងៃទី១៨ ខែឧសភា បានប្រកាសចាប់ផ្តើមធ្វើយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតុលាការខេត្តក្រុង និងរាជធានី ដែលមានជិត៤ម៉ឺនករណី។ សំណុំរឿងទាំងនោះពាក់ព័ន្ធនឹងគ្រឿងញៀន ទំនាស់ដីធ្លីនិងបទល្មើសព្រហ្មទណ្ឌនានា។ នៅក្នុងកម្មវិធី Hello VOA ប្រចាំខែស្តីពីអភិបាលកិច្ចល្អលោក ឱក សេរីសោភក្តិ៍ ដែលជាអ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អនឹងផ្តោតលើដំណោះស្រាយលើការកកស្ទះសំណុំរឿងនិងពន្ធនាគារកកកុញ។ សូមលោកអ្នកស្តាប់កម្មវិធីនេះដែលមានលោក ម៉ែន គឹមសេង ជាអ្នកសម្របសម្រួល៕