អ្នកឃ្លាំមើលថា៖ ការចូលកាន់កាប់អាហ្វហ្គានីស្ថានដោយពួកតាលីបង់ ដូចខ្មែរក្រហមផងនិងខុសគ្នាផង
នៅពេលពួកតាលីបង់បានចូលគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានដែលសឹងតែមិនគួរឲ្យជឿនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ មានការប្រៀបធៀបរឿងនេះទៅនឹងក្រុមខ្មែរក្រហមដែលបានចូលកាន់កាប់ប្រទេសកម្ពុជាកាលពីខែមេសាឆ្នាំ១៩៧៥។ រឿងនេះបានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងទាំងពលរដ្ឋខ្មែរនិងពិភពលោក។ អ្នកឃ្លាំមើលស្ថានការណ៍ម្នាក់ដែលជាពលរដ្ឋខ្មែរ-អាមេរិកាំងគឺលោក គុជ ច័ន្ទលី មកពីរដ្ឋម៉ារីលែន សហរដ្ឋអាមេរិក បានពន្យល់បន្ថែមពីគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះប្រទេសអាហ្វហ្គានីស្ថាន និង ការដែលលោកស្ថិតនៅក្នុងស្ថានការណ៍ផ្ទាល់នៃរបបខ្មែរក្រហមដោយរងគ្រោះនិងថែមទាំងបាត់បង់សមាជិកគ្រួសារ ក្នុងពេលភៀសខ្លួនចេញពីប្រទេសនៅពេលនោះដែរ។ លោក សុខ ខេមរា នៃ VOA ជូនកិច្ចសន្ទនាជាមួយលោក គុជ ច័ន្ទលី ជាវាគ្មិននៃកម្មវិធី ហេឡូវីអូអេ។