ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ការ​តវ៉ា​ក្រោយ​បោះឆ្នោត​នៅ​តែ​កើត​មាន បើ​មិន​មាន​ការ​ព្យាយាម​ដោះស្រាយ​បញ្ហា​តាម​សំណើ​ពី​ភាគី​ពាក់ព័ន្ធ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កម្ពុជា​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នៅ​ថ្ងៃអាទិត្យ ទី​ ២៣ ខែ​កក្កដា ប្រមាណ​កន្លះឆ្នាំ​ខាង​មុខ​នេះ។ នៅ​ខែមករា​នេះ​ លោក កន សាវាង្ស​ ជា​អ្នក​សម្រប​សម្រួល​ផ្នែក​កម្មវិធីអង្កេត​និងតស៊ូ​មតិនៃ​អង្គការ​ខុមហ្វ្រែល បាន​ថ្លែងថា​ បើសិន​ជា​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះ​ឆ្នោត​ (គ.ជ.ប) នៅ​តែ​បដិសេធ​ចំណុច​ដែល​ភាគី​ពាក់ព័ន្ធ​បាន​ស្នើ​ នោះ​​វា​មិន​ខុសពី​ឆ្នាំ​ ២០២២ ទេ ដែល​បញ្ហា​ផ្សេងៗ​និង​អាច​កើតឡើង​ដដែលៗ សម្រាប់​ការ​បោះឆ្នោត​ថ្នាក់ជាតិ​នៅ​ខែកក្កដា​នេះ។ លោក​ថ្លែង​នៅ​ក្នុង​កម្មវិធី​ Hello VOA បន្ថែម​ថា បើសិន​ គ.ជ.ប ​មិន​ព្យាយាម​ធ្វើការ​ដោះ​ស្រាយ​នូវ​សំណើ​របស់​ភាគី​ពាក់ព័ន្ធ​ទេ នោះ​ការ​តវ៉ាក្រោយ​បោះ​ឆ្នោត​​នឹង​​នៅ​តែ​កើតមាន​ឡើង ហើយ​ទាំង​ប្រជាពលរដ្ឋ និង​ភាគី​ប្រកួត​ប្រជែង​មិនអស់​ចិត្ត ​និង​មិន​ស្ងប់​ចិត្ត៕ (ខាន់ សុគុំមនោ, Hello VOA, ភ្នំពេញ, ១៦ មករា ២០២៣)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG